ក្រុងឡុងដ៍ៈ ប្រធានា​ធិបតី​អាមេរិក លោក​បារ៉ាក់​ អូបាម៉ា ពីថ្ងៃ សៅរ៍​ បាន​អង្វរក​រក្រុម​យុវជន​អង់គ្លេស​នៅ​ចក្រភព​អង់​គ្លេស​ឲ្យបោះ​បង់​ភាព​ឯកោ​ និយម និង​ការ​ស្អប់​ជន​បរទេស មួយ​ថ្ងៃបន្ទាប់​ពី​ការជ្រៀត​ជ្រែក ក្នុងការ​ពិភាក្សា​ដេញ​ដោល​គ្នា​អំពី​បញ្ហា Brexit ជុំវិញ​ការធ្វើ​ប្រជា​មតិ​របស់​ប្រទេស នោះ​ ស្តី​ពី​សមាជិក​ភាព​របស់​ខ្លួន​នៅ​សហភាព​អឺរ៉ុប។

នៅថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​បីថ្ងៃ ដែល​ទំនង​ជា​លើកចុង​ក្រោយ​របស់​លោក​មកកាន់​ចក្រ​ភពអង់​គ្លេស​ មុនពេល​ចេញ​ពីអំណាច​ក្នុង​ខែមក​រា លោក​អូបាម៉ា មុន​នេះ​បានប្រា​រព្ធ​ខួប​មរណ​ភាព​ទី ៤០០ នៃ​អ្នក​និពន្ធ រឿងអង់​គ្លេស​ លោក William Shakespeare ក្នុង​ដំណើរ​ទៅ​កាន់​មហោ​ស្រព Globe នៃ ក្រុង​ឡុងដ៍ មុនពេល​លេង​វាយ​កូនគោល​ជាមួយ​នាយក​រដ្ឋមន្ត្រី​ដេវីដ កាមេរ៉ុន នៅ​ខាង​ជើង​ក្រុង​ឡុងដ៍។

ថ្លែង​ទៅកាន់​សវនាការ​នៃ​យុវជន​អង់គ្លេស ៥០០ នាក់ លោក​អូបាម៉ា បាននិ​យាយថា មនុស្ស​យើង​គួរប្រ​កាន់​យក «ទស្សនៈ​កាន់​តែសុទិដ្ឋិ​និយម​»មួយ។

លោក​ប្រធានា​ធិបតី បានថ្លែង​ថា៖ «យើង​មើល​ឃើញ​ការ​អំពាវនាវ​ថ្មីៗ​ឲ្យមាន​ភាពឯកោ​និយម​ ឲ្យមាន​ការ​ស្អប់​ជនបរទេស​ទាំងនោះ។ យើង​មើលឃើញ​អ្នកដែល​ ធ្លាប់បាន​អំពាវនាវ​ឲ្យដក​ថយ​នូវសិទ្ធិ​ប្រជាជន។



Content image - Phnom Penh Post



អ្នក​ទាំងនោះ​ កំពុង​ប្រកាន់​យក​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ពួកគេ​ និង​គ្មាន​បំណង​ផ្សារភ្ជាប់​ក្នុងការ​ពិភាក្សា​លទ្ធិប្រជា​ធិបតេយ្យ​មួយទេ ហើយ កម្លាំង​ជំរុញ​ទាំងនោះ ខ្ញុំគិត​ថា​យើង​អាចយល់​ថា ពួកវា​ជាប្រតិកម្ម​ចំពោះ​ពេល​វេលា​កំពុង​ផ្លាស់​ប្តូរ​និង​ភាពមិន​ប្រាកដ​ ប្រជា។ ប៉ុន្តែ​ នៅពេល​ខ្ញុំ​និយាយ​ទៅ​កាន់​ក្រុម​យុវជន​ ខ្ញុំអង្វរ​ក​រពួក​គេ ហើយ​ខ្ញុំ អង្វរក​រពួក​អ្នក ឲ្យបោះបង់​ចោលការ​អំពាវ​នាវទាំង​នោះ ដើម្បី​ទាញថយ​ក្រោយ​វិញ»។

លោក​ បាន​សង្កត់​ធ្ងន់ថា៖ «ខ្ញុំនៅ​ទីនេះ គឺ​ដើម្បី​ស្នើសុំ​អ្នក​ឲ្យ​បោះបង់​ចោល​សញ្ញាណ​ដែល​យើងត្រូវ​បាន​កម្លាំង​ រួតរឹត ដែល​យើង​មិន​អាច​គ្រប់គ្រង​នោះ ហើយ ចង់ឲ្យ​អ្នក​ប្រកាន់​យក​ទស្សនៈ កាន់តែ​វែងឆ្ងាយ​ និង​កាន់តែ​មាន​សុទិដ្ឋិនិយម​នៃ​ប្រ​វត្តិ​សាស្ត្រ»។

ទាក់ទង​នឹងការ​គំរាម​កំហែងពី ក្រុម​រដ្ឋអ៊ិ​ស្លាម លោកអូបាម៉ា ក៏បាន​និ​យាយថា ក្រុម​សម្ព័ន្ធ​មិត្តធំ​បំផុត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ នេះ គឺបង​ប្អូនមូ​ស្លីម​អាមេរិក។

លោកបាន​ថ្លែង​ថា៖ «បើសិន​យើង​ទាក់ទង​នឹងការ​ស្អប់​បងប្អូន​មូស្លីម​ យើងមិន​ត្រឹមតែ​កំពុង​ក្បត់​នឹង​អ្វី​ដែល​សំខាន់​ចំពោះយើង​ប៉ុណ្ណោះទេ វា​ថែម​ទាំង​យើង​កំពុង​ទាក់ទង​នឹង​អាកប្បកិរិ​យា​ផ្តួលខ្លួន​ឯង​ បើសិន​យើង​ម៉ឺង​ម៉ាត់​អំពី​ភេរវកម្ម»។

ប្រធានាធិបតី​រូបនេះ ពីថ្ងៃ សុក្រ​ បាន​ព្រមាន​អង់គ្លេស​ប្រឆាំង​ការ​ចាកចេញ​ពី EU ដោយ​កាត់​បន្ថយ​ជម្លោះ​ធំមួយ​និង​ក្រុម​សកម្មជន​ Brexit ដោយ​និយាយថា ក្រុង​ឡុងដ៍នឹង «នៅឯ​ក្រោយ​នៃការ​តម្រង់​ជួរ​» សម្រាប់​កិច្ចព្រៀម​ព្រៀង​ពាណិជ្ជកម្ម​ក្រោយ ពី Brexit មួយ៕

</div>