ក្រុងរ៉ូមៈ នាយក​រដ្ឋ​មន្ត្រី​អ៊ី​ស្រា​អែល លោក​បេនចាមីន នេតានី​យ៉ាហ៊ូ កាលពីថ្ងៃ​ចន្ទ​បានសរសើរ​កិច្ច​ព្រម​ព្រៀង​ដែល​គេ​រំពឹង​ខ្ពស់​មួយ ដែល​បាន​សម្រេច​​មួយ​ថ្ងៃមុន ​ដើម្បី ស្តារ​​ទំនាក់​ទំនង​ជាមួយ​តួក​គី ៦ ឆ្នាំ​បន្ទាប់​ពីការ​វាយ​ឆ្មក់​ដែល​សម្លាប់​មនុស្ស​ច្រើន​លើ​ក្បួន​នា វា​ជំនួយ​មួយ​ ដែល​បាន​ធ្វើឲ្យ​ទំនាក់​ទំនងពួក​គេ​ជូរចត់។

លោក​នេតានី​យ៉ាហ៊ូ ដែល​បាន​ថ្លែង​ក្រោយ​ពីជួប​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​អាមេរិក​លោក​ចន​ ឃើរី​ នៅក្នុង​ក្រុង​រ៉ូម​ បាន​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​នោះ នឹងមាន​ការទាក់ទង​ជា​ច្រើន​ជា​មួយ​នឹង​សេដ្ឋកិច្ច​អ៊ី​ស្រា​អែល​ដោយ​ប្រទេស​ របស់​លោក​កំពុង​ស្វែង​រក​ដៃ​គូ​នាំ​ចេញ​ឧស្ម័ន​ ធម្មជាតិ​របស់​ខ្លួន។​

លោកនេ​តានី​យ៉ាហូ បាន​ប្រាប់​ក្រុមអ្នក​កាសែត​ថា៖ «ខ្ញុំគិត​ថា​ នេះគឺ​ជា​ជំ​ហាន​សំ​ខាន់​មួយ​នៅ​ទីនេះ​ដើម្បី​ធ្វើឲ្យ​ទំ​នាក់​ទំនង​ទាំង​ នោះ​ក្លាយ​ជាធម្មតា​ឡើង​វិញ»។

លោក​បាន​និយាយ​ថា​ លោក​នឹង​បញ្ជាក់​កិច្ច​ព្រម​ព្រៀង​នោះ​លម្អិត​នៅពេល​ក្រោយ​ក្នុង​ថ្ងៃនេះ ប៉ុន្តែ​បាន​ពិពណ៌​នា​កិច្ចព្រម​ព្រៀង​នោះ​​ថាមាន​ការ​ជាប់​ទាក់ទិន​យ៉ាង​សំ ​ខាន់ជាមួយ​នឹង​សេដ្ឋកិច្ច​អ៊ី​ស្រា​អែល​ និងប្រើ​ពាក្យសម្តី​យ៉ាង​ប្រុង​ប្រយ័ត្ន»។​

លោក​បាន​និ​យាយថា៖ «​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ដល់​ទំនាក់​ទំនង​យ៉ាង​ច្រើន​និង​ប្រកប​ដោយ​ភាព​វិជ្ជ​មាន»។​

លោក​ឃើរី​ក៏បាន​ស្វា​គមន៍​ដល់​កិច្ច​ព្រម​ព្រៀង​នោះ​ថាជា «ជំ​ហាន​វិជ្ជ​មាន​មួយ»។

​លោកនេ​តានី​យ៉ាហ៊ូ​ និង​នាយក​រដ្ឋ​មន្ត្រី​តួកគី​លោក​ Binali Yildirim បាន​គ្រោង​នឹងធ្វើ​សន្និ​សីទកា​សែត​ដាច់ដោយ​ឡែក​នៅ​ក្នុង​ក្រុងរ៉ូម និង​ក្រុង​អង់​ការ៉ា​ស្តីពី​កិច្ច​ព្រម​ព្រៀង​នោះ​នៅ​ម៉ោង ១០ ព្រឹក។​

មន្ត្រី​ជាន់​ខ្ពស់​តួក​គី​ម្នាក់​ក៏បញ្ជាក់​ ដោយ​បាន​និយាយ​នៅក្នុង​សេច​ក្តី​យោង​មួយ​ដល់​ការ វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ថា ​កិច្ច​ព្រម​ព្រៀងនេះ គឺ​ជា​ជ័យជម្នះ​ការ​ទូត​មួយ​សម្រាប់តួក​គី​ដែលមាន​គោល​ជំហរ​បេ្តជ្ញា​ចិត្ត​ និងផ្អែក​លើ​សីល​ធម៌ ​ក្រោយពី​ការ​វាយ​ប្រ​ហារនាវា MaviMarmara៕

</div>