រឿងរ៉ាវគូស្នេហ៍មួយគូនៅប្រទេសថៃដ៍កំសត់ បានធ្វើអោយមនុស្សជាច្រើនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនពេលដដឹងរឿងពិតរបស់អ្នកទាំង២។ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦ កញ្ញា Chonticha Detburum ដែលជាសង្សារបានធ្វើការភ្ជាប់ពាក្យជាមួយរូបថត ដោយសារតែអនាគតគូដណ្តឹងរបស់ខ្លួនបានស្លាប់មុនថ្ងៃកំនត់នៃពិធីភ្ជាប់ពាក្យរបស់ពួកគេ ប៉ុន្តែកម្មវិធីភ្ជាប់ពាក្យមួយនេះ មិនបានរំលាយចោលឡើយ ដោយឪពុកម្តាយទាំងសងខាង បានរៀបចំដោយមានអ្នកតំណាងក្នុងការបំពាក់ចិញ្ចៀន ហើយរូបថតរបស់សពក៍បានដាក់ក្បែរគូដណ្តឹងដូចគ្នា។

មនុស្សជាច្រើនចង់ដឹងខ្លាំងណាស់ថាតើមានរឿងអ្វីបានជាធ្វើអោយខាងប្រុសស្លាប់ចោលខាងស្រី ទាំងជិតដល់ថ្ងៃភ្ជាប់ពាក្យនោះ? តោះមកស្តាប់រឿងលំអិតរបស់អ្នកទាំង២…។ នៅថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២០១៦ Detburum បានធ្វើវិដេអូមួយរំលឹកអនុស្សាវរីយ៍របស់ខ្លួនជាមួយសង្សារដែលជាថ្ងៃខួបស្នេហ៍ចំនួន៦ឆ្នាំ។ ប៉ុន្តែអ្វីដែលកំសត់បំផុតនោះនាងបាននិយាយថា៖ នេះជាថ្ងៃខួបស្នេហ៍យើងចំនួន៦ឆ្នាំ តែគួរអោយស្តាយវាយឺតពេលហើយ ព្រោះបងបានចេញឆ្ងាយពីអូនហើយ។ អនាគតគូដណ្តឹងរបស់នាងដែលមានឈ្មោះថា “ชาญณรงค์ นันโช ณ. โนนเจริญ” គឺជាមន្ត្រីប៉ូលីសម្នាក់នៅក្នុងប្រទេសថៃ ហើយគេបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦។

ការស្លាប់របស់លោកបានធ្វើអោយ Detburum ខូចចិត្តយ៉ាងខ្លាំង ដោយនាងបានយកធាតុរបស់លោកមកដាក់នៅក្នុងបន្ទប់គេងរបស់ខ្លួន ហើយជាពិសេសនាងតែងតែគេអោបរូបថតរបស់លោកពេលនឹកម្តងៗ។ Detburum តែងធ្វើការបន់ស្រន់អោយសង្សាររបស់ខ្លួនអោយបានទៅកាន់ឋានសួគ៌ ហើយព្រោះតែក្តីស្រលាញ់មិនអាចបំភ្លេចបាន និងចង់សំរេចពាក្យសន្យារថានឹងភ្ជាប់ពាក្យជាមួយគ្នា នៅថ្ងៃទី 31/12/2016 ទើបគ្រួសារទាំងសងខាងយល់ព្រមអោយនាងភ្ជាប់ពាក្យជាមួយរូបថត ដោយប្រគល់បណ្តាការដូចធម្មតា៕