រាជធានី​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្នើ​តម្រូវ​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យកម្មករនិយោ​ជិត​​បាន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​រយៈ​៣​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គិត​ចាប់ពី​ថ្ងៃ​ទី​១៩-២១ ខែកញ្ញា ឆ្នាំ​២០១៧ ជា​ពិសេស​ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​ទាំង​អស់​​ត្រូវ​ខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​ឲ្យ​បងប្អូន​កម្មករ​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​។​

លិខិត​របស់​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​៖ «​បើ​ពុំ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន​ពេល​ទេ សូម​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទទួល​ប្រាក់​បុរេប្រទាន​យ៉ាងតិច​៥០% មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​»៕