ពោង​សុវត្ថិភាព គឺ​ជា​ឧបករណ៍​សុវត្ថិភាព​ដែល​សំខាន់​បំផុត សម្រាប់​ការពារ​អាយុ​ជីវិត របស់​អ្នក​ដំណើរ​គ្រប់ៗ​គ្នា​នៅ​ក្នុង​រថយន្ត នៅ​ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។ ​បើសិនជា​ពោង​សុវត្ថិភាព ទាំង​នោះ​មិន​ដំណើរ​ការ​ ឬ​មាន​បញ្ហា​ផ្ទុះ​ដោយ​ខ្លួនឯង វា​ក៏​ជា​គ្រោះ​ថ្នាក់​មួយ​ដ៏​ធំ ដែល​យើង​មើល​មិន​ឃើញ ​មិន​ថា​រថយន្ត​ថ្មី ឬ ចាស់​ក៏​ដោយ។

នៅ​ប្រទេស​កម្ពុជា គេ​មើល​ឃើញ​ថា​មាន​រថយន្ត​ចាស់ៗ​ច្រើន​កំពុង​ចរាចរណ៍​លើ​ដង​ផ្លូវ តែ​អ្នក​ប្រើប្រាស់​ទាំង​នោះ​ប្រាកដ​ជា​មិន​ដែល​ដឹង​ពី​បញ្ហា​ពោង​សុវត្ថិភាព​នៅ​ក្នុង​រថយន្ត​ទាំង​នោះ​ទេ ថា​វា​មិន​ដំណើរ​ការ ឬ ប្រសិទ្ធភាព​វា​នៅ​ដល់​កម្រិត​ណា​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប ឧស្សាហកម្ម​ផលិត​រថយន្ត​ធំៗ ទាំង​អស់​នៅ​លើ​ពិភពលោក ជា​ពិសេស​ក្រុមហ៊ុន Honda បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជូន​អតិថិជន​របស់​ខ្លួន​ដោយ​មិន​គិត​ថ្លៃ​ចំពោះ​​ផ្នែក​ពោង​សុវត្ថិភាព​នេះ ដោយ​យោង​ទៅ​តាម​ការ​តាមដាន និង​ត្រួត​ពិនិត្យ​យ៉ាង​ខ្លាំង​អំពី​ប្រពន្ធ​សុវត្ថិភាព​នេះ​ ឃើញ​ថា​ពិត​ជា​កំពុង​ជួប​បញ្ហា។

នៅ​ប្រទេស​កម្ពុជា​​ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​នាំ​ចូល​និង​ចែកចាយ​រថយន្ត​ម៉ាក​ HONDA ផ្ដាច់​មុខ ទាំង​ផលិតផល និង​សេវាកម្ម​ជួសជុល ផ្ទាល់​ពី​ប្រទេស​ជប៉ុន។ ក្រុមហ៊ុន​បាន​ទទួល​ព័ត៌មាន​អំពី​កម្មវិធី​នេះ នឹង​កំពុង​ធ្វើ​ការ​អំពាវនាវ ​ឲ្យ​​អតិថិជន ដែល​ប្រើប្រាស់​រថយន្ត HONDA ចាស់ៗ​នៅ​ក្នុង​ស្រុក ចូល​មក​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដោយ​មិន​គិត​ថ្លៃ ដោយ​មាន​បន្ថែម​នូវ​សេវាកម្ម​ពិនិត្យ​លើ​រថយន្ត​ដល់​ទៅ​ ២៦ ចំណុច និង​លាង​​រថយន្ត​ថែម​ទៀត​ផង។

រថយន្ត Honda ដែល​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មាន​ដូច​ជា Honda CR-V, Honda CITY, Honda CIVIC, Honda PILOT, និង Honda ACCORD ដែល​មាន​ឆ្នាំ​ផលិត​ចាប់​ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣។ ​ហេតុនេះ​ហើយ​អ្នក​ដែល​ប្រើប្រាស់​នូវ​ប្រភេទ​រថយន្ត​​ទាំង​នេះ​ អាច​អញ្ជើញ​ទៅ​កាន់​យានដ្ឋាន​ជួសជុល​របស់ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែល​មាន​ទីតាំង​ទល់​មុខ អាកាស​យានដ្ឋាន អន្តរជាតិ ភ្នំពេញ។ កម្មវិធី​នេះ​នឹង​ផ្ដល់​ជូន​អតិថិជន​រហូត​ដល់​អស់​ពី​ស្តុក។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ធ្វើ​ការ​ទំនាក់​ទំនង ​ទៅ​កាន់​​ក្រុមហ៊ុន​ផ្ទាល់​ដែល​មាន​លេខ​ទូរសព្ទ ពីរ​ខ្សែ ៖ 017 888 564 / 017 888 526ឬ ក៏​អាច​ចូល​ទៅ​កាន់​គេហទំព័រ​នេះ ដើម្បី​ត្រួត​ពិនិត្យ​អំពី​លេខ​កូដ រថយន្ត​ថា​ត្រូវ​ផ្លាស់​ប្ដូរ​ពោង​សុវត្ថិភាព ឬ​អត់ ៖ www.myhondaairbag.com។