Tottenham Hotspur ក្លាយ​ជា​ក្រុម​ខ្លាំង​ដំបូង​គេ​ដែល​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន​ League Cup ក្រោយ​ចាញ់​ក្រុម​ Colchester មក​ពី​លីគ​លំដាប់​ទី​៤ ដោយ​បាល់​ប៉េណាល់ទី។

ក្រៅ​ពី​នោះ​ Manchester City បាន​យក​ឈ្នះ​ Preston ៣​-០, Arsenal បាន​យក​ឈ្នះ​ Nottingham ៥-០, Leicester បាន​យក​ឈ្នះ Luton ៤-០ ខណៈ​ Everton បាន​យក​ឈ្នះ​ Sheffield Wednesday ២ ទល់​នឹង​០។​ ក្រុម​ខ្លាំង​ផ្សេង​ទៀត​ដូចជា Chelsea, Liverpool នឹង​ United ត្រូវ​ប្រកួត​នៅ​យប់​នេះ។​

គួរ​បញ្ជាក់​ថា​ League Cup ជា​ពាន​ធំ​ទី​៣​របស់​អង់គ្លេស​ ហើយ​ Manchester City គឺ​ជា​ក្រុម​ជើង​ឯក​ចាស់​។ ពាន​នេះ​លេង​ចាញ់​ធ្លាក់​ក្នុង​១​ប្រកួត​តែ​ម្ដង​គ្មាន​ការ​លើក​ពេល​ប្រកួត​សារ​ឡើង​វិញ​ ឬ​ប្ដូរ​ទឹកដី​នោះ​ទេ​ ដោយ​ត្រូវ​ទាត់​ប៉េណាល់ទី​រក​ក្រុម​ឈ្នះ​បើ​ស្មើ​គ្នា​៩០​នាទី៕

លទ្ធផលគ្រប់គូនៅ League Cup យប់មិញ៖