ក្រ​សួងសាធារណការ និង​ដឹក​ជញ្ជូន​ឲ្យដឹងថា​ចាប់ពីថ្ងៃទី​២៥​ ដល់​ ៣០​ ខែកញ្ញា​ ឆ្នាំ២០១៩ ប្រជាពលរដ្ឋអាចធ្វើដំណើរ​តាម​រថភ្លើងទៅ​ស្រុក​កំណើត​ដោយឥតគិតថ្លៃជាមួយកាលវិភាគ និងខ្សែររថភ្លើងចំនួនបី។

បើ​តាម​ក្រ​សួង​សាធារណការខ្សែរថភ្លើង​ចំនួន​បី​នោះរួមមាន​ទី១​ ភ្នំពេញ ទៅ ពោធិសាត់ - ពោធិសាត់ ទៅ ភ្នំពេញ និងទី២​ ប៉ោយប៉ែត ទៅ ពោធិសាត់ - ពោធិសាត់ ទៅ ប៉ោយប៉ែតនិង​ទី៣​ភ្នំពេញ ទៅ ព្រះសីហនុ - ព្រះសីហនុ ទៅ ភ្នំពេញ។​

ក្រៅពី​ជិះ​រថភ្លើង​មិន​គិត​ថ្លៃ រដ្ឋាភិបាល​ក៏បាន​បញ្ចេញ​រថយន្ត​ក្រុង​១២០គ្រឿង​សម្រាប់​ដឹកជញ្ជូន​បងប្អូនប្រ​ជា​ពល​រដ្ឋពី​ភ្នំពេញ​ទៅតាម​បណ្ដាខេត្ត និង​ពី​តាម​បណ្ដាខេត្តមក​ភ្នំពេញ​ពី​ថ្ងៃទី​២៦ ដល់ថ្ងៃទី​៣០ ខែ​កញ្ញា នេះ​ផង​ដែរ៕​