បន្ទាប់​ពី​ប្រកាស​ចេញ iPhone ស៊េរី​ថ្មី​ក៏​ចាប់​ផ្ដើម​មាន​លក់​នៅ​តាម​ហាង​នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា គិត​មក​ដល់​ពេល​នេះ​បាន​ជិត​ពីរ​សប្ដាហ៍​ហើយ។ iPhone ស៊េថ្មី​ទាំង ៣​ម៉ូដែល​នេះ​ក៏​កំពុង​តែ​លក់​ក្រឡុក​ទីផ្សារ​នៅ​តាម​ហាង​ផង​ដែរ។

ចំពោះ​តម្លៃ​វិញ iPhone 11 មាន​តម្លៃ​ខ្ទង់​ចាប់​ពី ៨៥០ ដុល្លារ iPhone 11 Pro មាន​តម្លៃ​ខ្ទង់​ចាប់​ពី ១ ២០០ ដុល្លារ និង iPhone 11 Pro Max មាន​តម្លៃ​ខ្ទង់​ចាប់​ពី ១ ៣០០ ដុល្លារ (អាចប្រែប្រួល​តិចតួច​ពីហាងមួយទៅហាងមួយ)។ 

ចំពោះ​មួយ​ទឹក iPhone 11 ផ្សេង​ទៀត​តាម​ប្រភព​ពី​អ្នក​លក់​នៅ​ហាង​ធំ​មួយបាន​ប្រាប់​ថា​មិន​ទាន់​មាន​អ្នក​ប្រើ​ណា​យក​លក់ ឬ​ប្ដូរ​យក​ម៉ូដែល​ផ្សេង​ឡើយ។ គូស​បញ្ជាក់​ផង​ដែរ​ថា​សម្រាប់ iPhone 11 ដែល​កំពុង​មាន​លក់​នៅ​លើ​ទី​ផ្សារ​នេះ​ពុំ​ទាន់​មាន​ធានា​ផ្លូវ​ការ​ពី​ក្រុម​ហ៊ុន​ឡើយ៕