សិស្ស​និទ្ទេស​A​ម្នាក់​បាន​ទទួល​រង្វាន់ និង​ថត​រូបជា​មួយ​សម្តេច​ ហ៊ុន សែន មុន​​គេ​បង្អស់​ដោយ​ហេតុថា​សិស្ស​រូប​នោះ​ត្រូវ​ត្រឡប់ទៅ​ចូល​រួមពិធីបូជាសព​របស់​ឪ​ពុកខ្លួន​​វិញ។

សិស្ស​និទ្ទេស​A ម្នាក់​ឈ្មោះ​ តែ ហេងលី អាយុ​១៧ ឆ្នាំ​ត្រូវ​បាន​សម្តេច​ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ទទួលរង្វាន់​និងថត​រូប ​​ជាមួយ​សម្តេច​មុន​គេ ក្នុង​ពិធីសំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេសA ទាំង​៤៤៣​នាក់​នាព្រឹក​នេះ។

ការធ្វើ​ដូចនេះ​សម្តេច ហ៊ុន សែន ​បាន​បញ្ជាក់ថា​សិស្សស្រី​រូបនេះ​ត្រូវ​ត្រឡប់ទៅ​ចូល​រួម​ពិធី​បូជា​សព​របស់​ឪពុក​វិញ ដែល​ឪពុក​របស់​សិស្ស​រូបនេះបាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​នេះ។​

ជាមួយ​គ្នានេះ​ដែរ សម្តេច ហ៊ុន សែន ក៏បាន​ចូល​រួម​បុណ្យ​សព​ឪពុក​របស់​សិស្ស​ខាង​លើ​ចំនួន​ប្រាំ​លាន​រៀល​ផង​ដែរ៕