ខ្សែ​ការពារ​ហុល្លង់​ Mattijs De Ligt បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​ហាក់​មិន​សូវ​លេង​បាន​ល្អ​នៅ​ក្លឹប​ថ្មី Juventus មិន​ដូច​កាល​នៅ Ajax សោះ។


កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " នៅ​ Ajax ខ្ញុំ​មាន​អារម្មណ៍​ថា លេង​ដោយ​គ្មាន​គូរ​ប្រៀប ប៉ុន្តែ​ពេល​នេះ​ខុស​គ្នា។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​ធម្មតា​ទៅ​ហើយ គ្រប់​យ៉ាង​គឺ​ថ្មី​សម្រាប់​ខ្ញុំ " ។

De Ligt បាន​បន្ត​ថា៖ " ខ្ញុំ​អត់​យល់​ខ្លួន​ឯង​ថា ម៉េច​បាន​លេង​អត់​ល្អ​នៅ Juventus។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ ខិតខំ​ហ្វឹកហាត់​បន្ត​ទៀត ព្រោះ​ខ្ញុំ​គិត​ថា​វា​នឹង​ផ្ដល់​លទ្ធផល​វិជ្ជមាន​នៅ​ពេល​បញ្ចប់​រដូវ​កាល " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា De Ligt លេង​បាន​ ៧ប្រកួត​គ្រប់​កម្មវិធី​របស់ Juventus ប៉ុន្តែ​ស្ថិតិ​របស់​គេ​ហាក់​ធ្លាក់​ចុះ​ជាង​កាល​នៅ Ajax៕