មួក​សុវត្ថិភាព​ដ៏​ទំនើប​សម្រាប់​អ្នក​ជិះ​កង់​ ដែល​ជា​ម៉ូដែល Lumos Matrix ត្រូវ​បាន​ដាក់​លក់​នៅ​លើ​វិបសាយ​ផ្លូវ​ការ​របស់ Apple ក្នុង​តម្លៃ ២៥០ ដុល្លារ។

មួក​នេះ​គឺ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Lumos Matrix ផ្ទាល់ ដែល​មាន​លោក Eu-wen ជា​នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក។ នាយក​ប្រតិបត្តិ​រូប​នេះ​និយាយ​ថា​ផលិត​ផល​នេះ បង្កើត​ឡើង​ដើម្បី​បង្កើត​ជា​រូបភាព​ថ្មី​មួយ​នៃ​មួក សម្រាប់​អ្នក​ជិះ​កង់​អគ្គិសនី​នា​ពេល​បច្ចុប្បន្ន។

Lumos Matrix មាន​បំពាក់​នូវ​ប្រព័ន្ធ​អំពូល​ភ្លើង LED ដែល​អាច​បង្ហាញ​ជា​សញ្ញា​ប្ដូរ​ទិសដៅ ឬ​សញ្ញា​ភ្លើង​ចាប់​ហ្វ្រាំង​ជា​ដើម។ ក្រៅ​ពិ​មាន​លក្ខណៈ​ពិសេស វា​ក៏​មាន​រចនាបថ​ថ្មី​ប្លែក ទាក់ទាញ​ជាង​មួក​ទូទៅ​ផង​ដែរ។ដើម្បី​បង្ហាញ​សញ្ញា អ្នក​ជិះ គ្រាន់​តែ​ប្រើ​ប្រាស់​នូវ​គ្រាប់​ចុច​ដែល​បំពាក់​លើ​ចង្កូត ហើយ​ Apple Watch ក៏​អាច​ចំណាំ​កាយ​វិការ​នៃ​ដៃ​បាន​ស្វ័យប្រវត្តិ​សម្រាប់​ការ​បញ្ជា​ផង​ដែរ៕​