Manchester United បាន​បញ្ចប់​កំណត់ត្រា​មិន​ដែល​ស្គាល់​ជ័យ​ជម្នះ​​ក្រៅ​ដី​តាំង​ពី​ខែ​មិនា​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ​ Partizan Belgrade ដោយ​លទ្ធផល​ ១​ទល់​នឹង​០។​

បាល់​តែ​១​គ្រាប់​គត់​របស់​ក្រុម​លោក​ Ole Gunnar Solskjaer បាន​មក​ពី​ការ​ស៊ុត​ប៉េណាល់ទី​​ពី​សំណាក់​ខ្សែ​បម្រើ​ Anthony Martial នៅ​នាទី​៤៣។​ Martial ខ្លួន​ឯង​ក៏​ទើប​បាន​លេង​ជម្រើស​១១​នាក់​លើក​ដំបូង​គិត​ចាប់​ពី​ខែ​សីហា​មក។​

បិសាច​ក្រហម​បាន​បាល់​ប៉េណាល់ទី​ដោយ​ខ្សែ​ការពារ​​វ័យ​១៩​ឆ្នាំ​ Brandon Williams ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ ចប​ពី​នេះ​ទៅ​ United នឹង​ត្រូវ​ធ្វើ​​ដំបូង​ទៅ​សួរ​សុខ​ទុក្ខ​ Norwich នៅ​ Premier League ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ៕ ​