របាយការណ៍​ទិន្នន័យ​ចេញ​ពី Kantar បាន​ឲ្យ​ដឹង​ថា​ចំណែក​ទីផ្សារ​នៃ​ការ​លក់ iPhone នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ បាន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ជា​ពិសេស​នៅ​ទីផ្សារ​តំបន់​អឺរ៉ុប​ដែល​មាន iPhone 11 គឺ​ជា​តួ​ឯក​។

ទាំង​នៅ​ទីផ្សារ​អាល្លឺម៉ង់ ជប៉ុន បារាំង អង់គ្លេស អ៊ីតាលី អេស្ប៉ាញ អូស្ត្រាលី​ការ​លក់​ស្មាតហ្វូន​របស់ Apple សុទ្ធ​សឹង​ទទួល​បាន​ផល​វិជ្ជមាន​ទាំង​អស់ ជា​ពិសេស​នៅ​ប្រទេស​ជប៉ុន​កើន​ឡើង​ប្រមាណ ១០,៣ ភាគរយ​ធៀប​នឹង​ពេល​ដដែល​នា​ឆ្នាំ​ចាស់​ ២០១៨។ បណ្តា​ស្មាតហ្វូន Android ​បាន​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ហើយ​តួ​លេខ​វិជ្ជមាន​កើត​ឡើង​តែ​នៅ​ទីផ្សារ​អាមេរិក​និង​ចិន​មួយ​គត់។

ផល​ប៉ះពាល់​នៃ​ការ​លក់ iPhone នៅ​ទីផ្សារ​អាមេរិក-ចិន ​ត្រូវ​បាន​មើល​ឃើញ​ថា​អាច​ដោយសារ​ភាព​រកាំរកូស​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​ដែល​មិន​ទាន់​ដោះស្រាយ​រួចរាល់៕