សូម​ស្វា​គម​ន៏​ជាមួយ​ការ​វិល​ត្រឡប់​មក​វិញ​របស់​កម្មវិធី Ballantine’s True Music! តើ​អ្នកណា​ខ្លះ​ចូលចិត្ត និង​គាំទ្រ សិល្បៈ​តន្ត្រី​ខ្មែរ Original Song? លោក​អ្នក​នឹង​ជួប​ជា​អាយឌល​របស់​អ្នក កញ្ញា ADDA លោក VAN CHESDA និង​ក្រុម​តន្ត្រី P-Sand band និង​តារា​ចម្រៀង​ជា​ច្រើន​ទៀ​ត ដែល​នឹង​មក​ប្រគំ​ក្នុង​កម្មវិធី Ballantine’s True Music នៅ​ពេល​ឆាប់ៗ​នេះ​។​​

​នៅ​ថ្ងៃ​ទី​២៥ តុលា ២០១៩ នេះ កញ្ញា ADDA និង​លោក VAN CHESDA នឹង​ចាប់​ដៃ​គ្នា​មក​សំដែង​ក្នុង​កម្មវិធី Ballantine’s True Music នៅ ZEAR PUB​។ ។ អ្វី​ដែល​កម្មវិធី​យើង​តែងតែ​នាំមក​ជូន អ្នកគាំទ្រ​ទាំងអស់​នូវ​អ្វី​ដែល​ថ្មី ប្លែក និង​ចុងក្រោយបង្អស់​ពី​សិល្បៈ​តន្ត្រី​ខ្មែរ Original Song នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​។ បច្ចុប្បន្ន​នេះ តន្ត្រី Original Song បាន​ទទួល​ការ ចាប់​អារម្មណ៏ យ៉ាង​ពេញ​ទំហឹង ពី​សំណាក់​មិត្ត​យុវវ័យ តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​ច្រៀង Cover របស់​ពួក​គេ​នៅ​តាម​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំ​នួន​។

ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​គាំ​ក្នុង​ការ​វិវឌ្ឍ ន៏​នៃ​វិស័​យ​តន្ត្រី​ខ្មែរ Original Song​នេះ កម្មវិធី Ballantine’s True Music បាន​រៀបចំ​ការ​ប្រ​គំ​តន្ត្រី​ដែល​មាន​ការចូលរួម​ពី តារា​ចម្រៀង​ខ្មែរ Original Song ល្បី​ៗ និង​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​យុវ័យ​ដែល​ស្រលាញ់​វិ​ស័យ​សិ​ល្បៈ​ផង​ដែរ​។

​​មិន​តែ​ប៉ុណ្ណោះ កម្មវិធី Ballantine’s True Music បាន​រៀបចំ​កម្មវិធី​គុំ​តន្ត្រី ដោយ​មាន​ការសម្តែង​ជា​ក្រុម​មួយ​ទៀត ជាមួយ P-Sand ដែល​នឹង​ធ្វើឡើង ថ្ងៃទី 31 តុលា 2019 នៅ MOJO PUB​។ កម្មវិធី Ballantine’s True Music និង​បន្ត​រហូតដល់​ឆ្នាំ​2020 នឹង​នាំមក​ជូន​នូ​វ​ភាព​សប្បាយរីករាយ ជាមួយ​ទស្សនី​យ៏​ភាព​ពិសេសៗ​បន្ត​ទៀត​សម្រាប់​មិត្ត​យុ​វ័​យ ដែល​គាំទ្រ​បទ​ច​ម្រៀង​ខ្មែរ Original Song​។​

​សូម​ដាម​ដាន នៅលើ​ទំព័រ​ហ្វេស​ប៊ុ​ក​ផ្លូវការ​របស់ Ballantine’s Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​។​​Ballantine’s True Music នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន Pernod Ricard Cambodge Co., Ltd គឺជា​អ្នក​ចែកចាយ​ផ្តាច់​មុខ​នូ​វ​ស្រា​ម៉ាក​ល្បី​ៗ​ជាច្រើន​ដូចជា Chivas, Ballantine's, Royal Salute, Martell និង​ស្រា​ជាច្រើន​ប្រភេទ​ទៀត ដែល​សុទ្ធ​សឹង​ជា​ម៉ាក​ល្បីៗ នៅ​លើ​សកលលោក៕