ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​ Liverpool ប្រមូល​បាន​៣​ពិន្ទុ​បន្ថែម​ពី​ការ​ប្រកួត​​ Champions League ពូល​ E បន្ទាប់​ពី​យក​ឈ្នះ Genk ក្នុង​លទ្ធផល​ ២​ទល់​នឹង​១។​

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Anfield ក្រុម​មាន​មូលដ្ឋាន​នៅ​តំបន់​ Merseyside រក​បាន​១​គ្រាប់​បើក​ឆាក​មុន​នៅ​នាទី​១៤​ដោយ​ Gini Wijnaldum ប៉ុន្តែ​គ្រាប់​បាល់​នាំ​មុខ​នេះ​ ត្រូវ​រំសាយ​ទៅ​វិញ​ក្រោយ​ Samata តាម​ស្មើ​ឲ្យ​ Genk ១-១ នៅ​នាទី​៤១។​

ក្នុង​វគ្គ​ទី​ពីរ​ Chamberlain ដែល​លេង​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ក្នុង​ប្រកួត​នោះ​បាន​ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​ ក៏​ដូចជា​ឈ្នះ​ការ​ប្រកួត​ដើម្បី​ឡើង​ទៅ​ឈរ​លេខ​១​ក្នុង​ពូល​E មាន​៩​ពិន្ទុ​ពី​៤​ប្រកួត​កន្លង​មក​ ខណៈ​ Napoli ត្រូវ​ធ្លាក់​ទៅ​លេខ​២​វិញ​ក្រោយ​ស្មើ​ Salzburg នៅ​ទឹកដី​ខ្លួន​ឯង ១-១៕