ដីខ្លះជាប់បំណុល ដីខ្លះលក់ត្រូវការលុយបន្ទាន់ ហើយដីខ្លះទៀត លក់ថោកព្រោះគ្មានប្លង់រឹង។

អ្នកជំនាញអចលនទ្រព្យ កញ្ញា ហេង ដាលីស បានឲ្យដឹងថា ចំពោះការទិញដីដែលមិនមានប្លង់រឹងគឺវាអាស្រ័យទៅលើប្រភេទនៃអតិថិជន

១. អតិថិជនដែលគាត់មិនសូវមានលុយ

ចំពោះអតិថិជនដែលពុំសូវមានលុយ គាត់មិនគួរប្រថុយទិញដីដែលមិនមានប្លង់រឹងនោះទេ ព្រោះបើគាត់ទិញទៅគាត់ត្រូវចំណាយថវិកាដែលគាត់មានទៅ ទិញដីអស់ ហើយ ក៏ប៉ុន្តែបើគាត់ទិញទៅហើយមានបញ្ហានោះគាត់និងគ្មានកញ្ចប់ថវិការសម្រាប់គាត់ទេព្រោះគាត់បានយកលុយរបស់គាត់ទៅទិញដីរួចទៅហើយ។

២. អតិថិជនដែលគាត់មានលុយ៖

អតិថិជនដែលមានលុយ គាត់អាចយកលុយមួយផ្នែកតូច របស់គាត់ទៅទិញដីដែលគ្មានប្លង់រឹងនិងមានតម្លៃទាបបានដោយសារតែគាត់ចំណាយកញ្ចប់ថវិការតូចប៉ុណ្ណោះសម្រាប់ការទិញដីនោះ។ គាត់អាចចំណាយកញ្ចប់ថវិការបន្ថែមបន្តិចបន្តួចសម្រាប់ ការវាស់វែងធ្វើប្លង់រឹង ប្រសិនបើដីនោះ ពិតជាដីដែលស្របច្បាប់ 

ទីបំផុត គាត់អាចចំណេយបន្ទាប់ពីគាត់មានប្លង់រឹងហើយ មានការកែឆ្នៃដីនោះបានស្អាតហើយ នោះតម្លៃរបស់វានឹងមានការកើនឡើងផងដែរ ។ហើយបើមានករណីបញ្ហាណាមួយ គាត់អាចមានកញ្ចប់ថវិការមួយចំណែកទៀតសម្រាប់ដោះស្រាយផងដែរ។