ទីតាំងគឺជាចំណុចស្លាប់រស់នៃអចលនទ្រព្យ គឺគ្រប់អ្នកជំនាញ សុទ្ធសឹងតែលើកឡើងបែបនេះ ដោយយល់ទៅលើកត្តាផ្សេងៗជាច្រើន ព្រមទាំងមានហេតុផលនិងទស្សនៈរៀងៗខ្លួន ដែលបង្ហាញឱ្យយើងឃើញថា ទីតាំងពិតជាសំខាន់ គឺជាចំណុចដំបូងដែលអ្នកទិញអចលនទ្រព្យត្រូវតែគិតជាចម្បង មិនអាមើលរំលងបាន។

ដូច្នេះ វាពិតជាសំខាន់ដែលអ្នកទិញអចលនវត្ថុគ្រប់រូប ត្រូវតែគិតជាចាំបាច់ទៅលើទីតាំង ជាពិសេសរឹតតែសំខាន់សម្រាប់អ្នកវិនិយោគ ពីព្រោះតម្លៃឡើងឬចុះ ថ្លៃឬទាប គឺស៊ីសងទៅលើចំណុច១នេះ លោក សេន ណាក់ ជាអ្នកជំនាញលក់អចលនទ្រព្យមួយរូប ដែលមានបទពិសោធន៍ផ្នែកលក់បុរី និងដីធ្លី បានលើកឡើងថា ទាក់ទងនឹងទីតាំងគឺសំខាន់មែនទែន ដែលតាមបទពិសោធន៍ខ្ញុំផ្ទាល់គឺកត់សម្គាល់លើ៣ចំណុចគឺ 

​  ទីតាំងកំពុងតែអភិវឌ្ឍន៍ ឬគ្រោងនឹងអភិវឌ្ឍន៍  លោកបានសង្កត់ធ្ងន់ក្នុងចំណុចនេះថាយើងត្រូវតែមើលលើការអភិវឌ្ឍ ទាំងគម្រោងរដ្ឋ និងគម្រោងឯកជន វាជាសក្ដានុពលទៅថ្ងៃមុខច្រើន ជាពិសេសគឺតំបន់ដែលគ្រោងនឹងអភិវឌ្ឍន៍ ដែលធ្វើឱ្យអ្នកវិនិយោគ អាចចំណេញច្រើននាពេលអនាគត។ 


លោក សេន ណាក់ ជាអ្នកជំនាញលក់អចលនទ្រព្យមួយរូប

  ទីតាំងមានដង្ហើមសាធារណៈទៅដល់៖ ពោលថាគឺមានផ្លូវចេញចូលគ្រប់គ្រាន់ ចាប់ពី១០ម៉ែត្រឡើង  ដែលទីតាំងទាំងមូលមានភ្លើង មានទឹកដែលអាចផ្គត់ផ្គង់បានគ្រប់គ្រាន់មានទាំងមន្ទីរពេទ្យ សាលារៀន ប្រព័ន្ធសាធារណៈនានា ដែលអាចបំពេញតម្រូវការមនុស្សបាន។

-ទីតាំងស្របច្បាប់​៖ : ទិញដីសំខាន់គឺដីស្របច្បាប់ ដីគ្មានជំលោះ មិនមែនជាដីអភិរក្ស និងដីជាប់អប្សរាជាដើម។

លោកក៏បានបន្ដដែរថា តើត្រូវធ្វើយ៉ាងម៉េច ទើបដឹងថា ដីឬផ្ទះ ជាកម្មសិទ្ធរបស់រដ្ឋ ឬជាប់បន្ទុកធនាគារ ទី១ បងប្អូនគួរសាកសួរទៅកាន់អាជ្ញាធរ ទីតាំងមូលដ្ឋាន ពីព្រោះនៅពេលដែលដីជាប់ធនាគារ គឺមានអាជ្ញាធរ មេឃុំ មេភូមិដឹងលឺ , ទី២ គឺត្រូវសាកសួរទៅខាងសុរិយោដី ពីព្រោះពួកគាត់ ដឹងថាដីដែលគ្រោងនឹងទិញ ជាកម្មសិទ្ធរបស់អ្នកណា? មានចុះបញ្ជីត្រឹមត្រូវឬទេ? ក្រៅពីនឹង ដើម្បីជៀសវាងដីមានជំលាស់ ក៏គួររកភ្នាក់ងារអចលនទ្រព្យ មានវិជ្ជាជីវៈមកជួយពិនិត្យ ដើម្បីឱ្យកាន់តែច្បាស់។