លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំង ៣៤ខ្សែនេះ។ ដោយកិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល អភិបាលក្រុងព្រះសីហនុ មន្ទីរ អង្គភាព និងក្រុមហ៊ុនសាងសង់ផ្លូវ។

លោក ហូ ចាន់ថា ប្រធានសម្របសម្រួលគម្រោងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា( គ.អ.ឆ.ក) បានបញ្ជាក់ថា៖ វឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩២ភាគរយហើយ ដែលកំពុងបន្តធ្វើ និងការងាររួចរាល់រួមមាន៖

-ការងារលូទឹកភ្លៀង និងលូទឹកកខ្វក់សម្រេចបាន ១០០ភាគរយ។ 

-ចិញ្ចើមផ្លូវមានខឿនថ្មក្រានីត សម្រេចបាន ៨៣.៤៥ ភាគរយ និងកម្រាលថ្មក្រានីតសម្រេចបាន ២៤ភាគរយ។ 

-ការងារដាំបង្គោលភ្លើងបំភ្លឺផ្លូវសម្រេចបាន ៦៤ភាគរយ និងបំពាក់អំពូលភ្លើងបានជាង ៥៣ភាគរយ។ 

-ការងារដាំដើមឈើនៅអមសងខាងផ្លូវសម្រេចបាន ៣២ភាគរយ។ 

-ការងារបំពាក់កាំម៉ារ៉ាសុវត្ថិភាពសម្រេច ១០ភាគរយ។