ការធ្វើជំនួញ មិនមែនជាការងាយស្រួលដូចអ្វីដែលគេនិយាយ ដូចអ្វីដែលគិតនោះទេ! អ្នកឧកញ៉ាពុង ឃាវសែ ត្រូវបានមហាជនឲ្យរហ័សនាមថាជា តារាជំនួញអាត់កឺ ​ ជាប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ធនាគារ កាណាឌីយ៉ា អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​អាណិក​ជន​កម្ពុជា (OCIC) ប្រធាន​សមាគម​ធនាគារ​កម្ពុជា ប្រធាន​សមាគម ខែ្មរ-ចិន និង​តួនាទី​ជា​ច្រើន​ទៀតបានមានប្រសាសន៍ថា នៅពេលដែលយើងចេញរកស៊ី ចេញធ្វើជំនួញ ការប្រកាន់ភ្ចាប់នៅភាពស្មោះត្រង់គឺជាចំណុចដ៏ពិសេសមួយដែលមនុស្សគ្រប់គ្នាគួរតែអនុវត្តមួយផងដែរ ពោលបើយើងធ្វើជំនួញដោយភាពស្មោះត្រង់យើងនឹងទទួលបានមកវិញនៅការទុកចិត្តនឹងការជឿជាក់ពីដៃគូរបស់យើង។

 

១. ឥឡូវនេះខ្ញុំមានអាយុ៧១ឆ្នាំហើយទម្រាំធ្វើព្រលាននេះរូចខ្ញុំមានអាយុ៨៧ឆ្នាំឯណោះ មិនគួរទទួលយក​គម្រោង​​នេះមកធ្វើទេ តែ ខ្ញុំនឹងប្រើឆាកជីវិតចុងក្រោយរបស់ខ្ញុំ មកសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកស្អាងខេត្តកណ្តាល ធំជាងគេនៅកម្ពុជាឲ្យបានដាច់ខាត។ 

ក្រោយពីបានទទួលសិទ្ធសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកស្អាង ខេត្តកណ្តាល ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អ្នកឧកញ៉ា​ចាស់វស្សាក្នុងវិស័យអចលនទ្រព្យរូបនេះ បានបញ្ជាក់ថា​ លោកនឹងប្រើ ជីវិតចុងក្រោយរបស់លោក ដើម្បីបញ្ជប់គម្រោងសំណង់ដ៏ធំជាប្រវត្តិ​សាស្ត្រមួយនេះ ។

២. ធ្វើ​ជាជំនួញមិនស្រួលដូចការគិតទេ ធ្វើការ​គ្មាន​ពេល​សម្រាក​ទេ កុំ​ថា​ឡើយ ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ​នោះ មិន​ថា​យប់ មិន​ថា​ថ្ងៃ ។


ជាអ្នករកស៊ីម្នាក់ មិនមែនជាការងាយ មិនស្រណុក ដូចគ្រប់គ្នាឃើញតែពីសំបកក្រៅឡើយ តែលោកធ្វើការស្ទើរតែគ្មានពេលសម្រាក សោះក៏មាន។

៣.  ខ្ញុំ​​មាន​​អំរែក​​ធ្ងន់​​ណាស់​​សម្រាប់​បុគ្គលិក​របស់​ខ្ញុំ​ប្រមាណ​ជាជិត១៥០០០នាក់ ។ 

បុគ្គលិកប្រៀបបានជាគ្រួសារ ហើយបុគ្គលិករបស់លោកបច្ចុប្បន្ន មានជាង ១៥០០០នាក់ ហើយក្នុងនាមលោកជា មេគ្រួសារ ច្បាស់ជាត្រូវស្វែងរកគ្រប់វិធី ដើម្បីចិញ្ចឹមកូនចៅខ្លួនឯងហើយ។


លោកបានសង្កត់ធ្ងន់ថា  ខ្ញុំអាចជោគជ័យមកដល់សព្វថ្ងៃនេះគឺខ្ញុំវិនិយោគទៅលើភាពស្មោះត្រង់ជាងវិនិយោគតែដើមទុនមួយមុខសំរាប់មនុស្សគ្រប់គ្នាអាចនឹងគិតថាភាពស្មោះត្រង់គ្រាន់តែជារឿងធម្មតាមួយនោះទេ តែសំរាប់លើឧកញ៉ាវិញគាត់គិតថានៅពេលដែលយើងស្មោះត្រង់ជាមួយដៃគូរបស់យើងអតិថិជនរបស់យើងធ្វើអោយគេមានភាពជឿជាក់លើយើងដោយមិនបោកប្រាស់គេនោះហើយយើងជាមនុស្សម្នាក់ដែលមានតម្លៃបំផុតសំរាប់មនុស្សគ្រប់គ្នា។