រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កាលពីថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីអាល្លឺម៉ង់ដឹកនាំដោយលោក សាសឆា រ៉ិបស៍ (Sascha Reebs) លេខាទី ១ ទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសា្ថនទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងកំណត់ទិសដៅ និងអាទិភាពសម្រាប់កម្មវិធីស្តីពីការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា។

ក្នុងកិច្ចពិគ្រោះយោបល់នោះដែរ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨ លានអឺរ៉ូ ដល់កម្មវិធីនេះសម្រាប់ រយៈពេល ៣ ឆ្នាំ (២០២២-២០២៤) ដែលគ្រោងនឹងអនុវត្តនៅក្នុងរាជធានី-ខេត្តគោលដៅចំនួន ៥ រួមមាន ៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ។


 ដែលផ្តោតលើវិស័យអាទិភាពចំនួន ៣ គឺ ៖ ១-វិស័យអភិវឌ្ឍន៍ជនបទ (ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ, កសិកម្ម, បណ្តុះបណ្តាលជំនាញបច្ចេកទេស និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន), ២-វិស័យសុខាភិបាល (គាំពារសុខមាលភាពសង្គម, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ) និង ៣-វិស័យអភិបាលកិច្ច និងអន្តរវិស័យ (ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, សមភាពយេនឌ័រ និង បរិសា្ថន) ។