Catherine Chan គឺជាអ្នកវិនិយោគមកពីហុងកុងមួយរូប ព្រមទាំងជានាយកប្រតិបត្តិនៃគម្រោង Urban Village ដែលធ្លាប់មានបទពិសោធន៍គ្រប់គ្រងក្រុមហ៊ុន រួមមានក្រុមប្រតិបត្តិការ / ផ្នែកលក់និងក្រុមទីផ្សារ/ផ្នែកហិរញ្ញវត្ថុជាដើម។

សហគ្រិនស្រ្ដីរូបនេះ បានបង្ហាញសុទិដ្ឋិនិយមថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានភាពល្អតាំងពីកំណើត ពោលគឺមិនមានគ្រោះមហន្តរាយធម្មជាតិដូចជាការរញ្ជួយដី ព្យុះទីហ្វុងជាដើម ដោយមានសេដ្ឋកិច្ចល្អប្រសើរ ដែលអាចឱ្យខ្ញុំអាចមើលឃើញចំណុចពិសេសជាច្រើន ហើយចាប់ផ្ដើមវិនិយោគដោយមិនស្ទាក់ស្ទើរ។ 

Catherine Chan បានប្រឡូកក្នុងវិស័យអចលនទ្រព្យដោយមើលឃើញថា វិស័យនេះមានឱកាសជាច្រើននៅក្នុងទីផ្សារស្រុកខ្មែរ ពោលគឺទីផ្សារបើកជំហរទូលំទូលាយ ងាយស្រួលក្នុងការបោះទុនវិនិយោគ ជាពិសេសតម្រូវការប្រជាជនមានច្រើន និងជាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ជាពិសេសគ្រួសាររបស់ខ្លួនផ្ទាល់ មានបទពិសោធន៍ វិនិយោគនៅក្នុងទីផ្សារនេះអស់រយៈពេលជិត ២៥ ឆ្នាំមកហើយ។ 

លោកស្រីក៏បានបន្ដថា ថ្វីត្បិតបើខ្លួនជាស្រ្ដីក៏ពិតមែន តែមិនមែនជាបញ្ហាទេ ដោយលោកស្រីបានពោលថា «កុំបន្ទាបខ្លួនអ្នកដោយសារតែអ្នកមានរាងតូច  ឱ្យតែអ្នកអាចមានឆន្ទៈរឹងមាំគ្មានដែនកំណត់ គិតអំពីសមត្ថភាពដែលអ្នកមាន ហើយអភិវឌ្ឍវាឱ្យបានល្អគឺគ្រប់គ្រាន់ហើយ។