ក្រោយមានកូនតារាសម្តែងរូបស្រស់ ឌុច លីដា មិនបានខ្វល់ខ្វាយនឹងការងារសម្តែងដូចមុនទេដោយនាងយកពេលវេលាមកបំពេញតួនាទីជាស្រ្តីមេផ្ទះ និង មើលថែកូនតូចរបស់នាងធ្វើឲ្យហ្វេនៗជាច្រើនសង្យ័យថាស្វាមីហាមឃាតមិនឲ្យសម្តែងតែយ៉ាងណាតារារូបនេះបាននិយាយថានាងមិនចោលការងារសិល្បៈឡើយហ្យើស្វាមីក៏មិនបានហាមឃាត់អ្វីដែរ

ត្រូវបានគេចាត់ទុកជាតារាសម្តែងរូបស្រស់ និង មានសមត្ថភាពម្នាក់ នាងអាចសម្តែងបានយ៉ាងល្អនិង មិនញញើតក្នុងការសម្តែងឈុតឆាកស្នេហានោះទេ តែចុងក្រោយនេះនាងក៏បានដកខ្លួនពីអាជីពនេះដោយសារមានកូន ។

ឌុច លីដា នៅតែលើកឡើងថា នាងស្រលាញ់សិល្បៈខ្លាំងណាស់ហ្យើនាងនិងត្រលប់មកសម្តែងជាថ្មីនៅពេលវេលាស័ក្តិសមណាមួយ។