ពិធីការិនី និង ជាតារាសម្តែង ហ៊ិន ច័ន្ទនីរ័ត្ន កន្លងមកតែងតែត្រូវបានមហាជនលើកសរសើរពីរូបសម្រស់ដ៏ស្រស់ផូផងរូបរាងតូចច្រឡឹង ស្នាញញឹមស្រស់មានមន្តស្នេហ៍របស់នាង ហ្យើពេលនេះតារាស្រីខាងលើកក៏កំពុងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរថានាង​ជាតារា​​ស្រីទាំងស្អាត និង មានទឹកចិត្តល្អថែមទៀត

ពាក្យលើកសរសើរពីមហាជន ទៅលើ ហ៊ិន ច័ន្ទនីរ័ត្ន គឺធ្វើឡើងបន្ទាប់ពីនាងបានប្រមូលខោអាវមួយទឹករបស់នាងយកលក់បានរហូតដល់ ២ ពាន់ដុល្លារហ្យើថវិកាទាំងនោះនាងបានបរិច្ចាគជូនដល់មន្ទីរពេទ្យគុន្ធបុប្ផាទាំងអស់ មិនទុកសូម្បីតែមួយរៀល