កាលពីឆ្នាំ២០១២ កន្លងទៅនោះមហាជនប្រាកដជាធ្លាប់បានទស្សនានូវ ខ្សែភាពយន្ត រឿង កុមារី ២៥ ឆ្នាំ ដែលមានការនិពន្ធ និង ដឹកនាំសម្តែងដោយ លោកស្រី ពាន់ ភួងបុប្ផា ។ កន្លងមក ខ្សែភាពយន្តនេះក៏ទទួលបានការសរសើរជាហូហែរមកហ្យើ ពីសាច់រឿង និង​ ទេពកោសល្យនៃការសម្តែងរបស់តួអង្គល្បីៗជាច្រើនដូចជា លោក ប៉ែ ចំរុង លោក ញ៉ែម សុគន្ធ អ្នកនាង នីម៉ូនីកា និង​ អ្នកនាង សារ៉ាយ សក្ខិណា ជាដើមរហូតមានការផលិតដល់ទៅ៣ វគ្គ ហ្យើគិតមកដល់ឆ្នាំ២០២០នេះ

យ៉ាងណាមិញ បើសិនជាក្រឡេកទៅវគ្គ ១ ដែលផលិតតាំងពីឆ្នាំ ២០១២ មកនោះលោកអ្នកប្រាកដជាធ្លាប់បានទស្សនាចម្រៀងមួយបទចំណងជើងថា លោកពូ ហ្យើក៏ធ្លាប់បានយល់ច្រឡំថាអ្នកចម្រៀង និង​​ តួអង្គកុមារី ២៥ ឆ្នាំ នៅពីតូចនោះ គឺក្មេងប្រុស និង ជាចៅបង្កើតលោកស្រី ពាន់ ភួងបុប្ផា គឺឈ្មោះ ម៉ុង ម៉ានុត