យើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ សិស្សនិស្សិតត្រូវបានបញ្ចប់ការសិក្សាពីថ្នាក់មហាវិទ្យាល័យជាបន្តបន្ទាប់ជាមួយជំនាញវិជ្ជាជីវសម្បូរបែប។ ហើយយើងសង្ឃឹមថាការបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់និស្សិតពិតជាបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងាររបស់យើង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែខ្វះធនធានមនុស្ស និងមានតម្រូវការទីផ្សារខ្លាំងទៅលើជំនាញមួយចំនួន។

ជំនាញ៤ប្រភេទ ដែលទីផ្សារកម្ពុជាត្រូវការបំផុត ដែរជំនាញទាំងនោះរួមមានដូចខាងក្រោម

១. អ្នកបកប្រែអត្ថបទ និងអ្នកបកប្រែផ្ទាល់មាត់

បច្ចុប្បន្នយើងឃើញថា វិស័យបកប្រែអត្ថបទ និងបកប្រែផ្ទាល់មាត់កំពុងមានសន្ទុះយ៉ាងខ្លាំង។ ដោយមានវិនិយោគិន និងឈ្មួញបរទេសជាច្រើនបាននឹងកំពុងចូលមកធ្វើការវិនិយោគ ក៏ដូចជាធ្វើការរកស៊ីនៅប្រទេសកម្ពុជា។ ដូច្នេះតម្រូវការទីផ្សារការងារលើជំនាញនេះមានការកើនឡើងជាលំដាប់ ប៉ុន្តែកម្រិត និងស្តង់ដារនៃអ្នកដែលមានជំនាញនេះនៅមានកម្រិតនៅឡើយ។

២. វិស្វករគីមី

បើយើងនិយាយពីវិស្វករគីមីវិញ គឺជាជំនាញមួយដែលមានលក្ខណៈកម្របំផុតនៅប្រទេសកម្ពុជា។ ព្រោះកាលពីអតីតកាលប្រទេសយើងមិនសូវមានតម្រូវការលើជំនាញនេះនៅឡើយទេ ដែលជាហេតុធ្វើឲ្យសិស្សនិស្សិតមិនសូវមានការចាប់អារម្មណ៍ក្នុងការសិក្សាលើជំនាញនេះ។ ដូច្នេះនេះគឺជាឱកាសដ៏ល្អមួយ ដែលសិស្សនិស្សិតអាចធ្វើការស្វែងយល់ពីជំនាញនេះបាន ព្រោះទីផ្សារការងារបច្ចុប្បន្នកំពុងមានតម្រូវការខ្លាំង៕

៣. វិស្វករកសិកម្ម និងផលិតកម្ម

ដោយយោងតាមរបាយការណ៍របស់ក្រសួងការងារបានបង្ហាញឲ្យឃើញថា ជំនាញវិស្វករកសិកម្ម និងផលិតកម្ម អ្នកដែលធ្វើការសិក្សាលើជំនាញនេះនៅមានកម្រិតនៅឡើយ ខណៈពេលដែលទីផ្សារការងារកំពុងត្រូវការជំនាញនេះយ៉ាងខ្លាំង។

៤. វិស្វករទូរគមាគមន៍

បើយោងតាមការសង្កេតមើលជាទូទៅយើងឃើញថា សន្ទុះនៃតម្រូវការទីផ្សារទៅលើជំនាញវិស្វករទូរគមាគមន៍កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកដែលចេះជំនាញនេះភាគច្រើនគឺមិនសូវមានជំនាញច្បាស់លាស់នោះទេ ដោយអ្នកខ្លះមានជំនាញនេះតាមរយៈការរៀនតាមគ្នាតែប៉ុណ្ណោះ។ ដូចនេះសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជានៅមានកង្វះខាតជំនាញវិស្វករទូរគមាគមន៍នៅឡើយ។