រយៈពេលជិត ១៥ ឆ្នាំហ្យើនៃការបោះជំហានឈានចូលក្នុងវិថីសិល្បៈរបស់លោក ពិសិដ្ឋ រាជ ដែលជាតារាសម្តែង និង តារាចម្រៀងផងនោះ​ ។ បច្ចុប្បន្នតារារូបនេះក៏អាចចាត់ទុកជារៀមច្បងដែលបានប្រឡូកក្នុងវិស័យសិល្បៈ និង ឆ្លងកាត់នូវរឿងរ៉ាវជាច្រើនក្នុងវិស័យសិល្បៈរហូតទទួលបានប្រជាប្រិយភាពមកដល់ពេលបច្ចុប្បន្ននេះផងដែរ ។

បើវិលត្រលបទៅរយៈពេលប្រមាណជាជិត ១០ ឆ្នាំ មុន លោក​ពិសិដ្ឋ រាជ ត្រូវបានមហាជនគាំទ្រនិងស្គាល់លោកយ៉ាងច្បាស់ដែលជាតារាចម្រៀងអកកេះតាមកម្មវិធីនានា ដែលមានទេពកោសល្យនិង ទឹកដមសំឡេងយ៉ាងពីរោះ ។