ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុនConoco Phillips ក្រុមហ៊ុនAmazon ក្រុមហ៊ុនFord ក្រុមហ៊ុនBell Textron ក្រុមហ៊ុនVisa និងក្រុមហ៊ុនPernod Ricard។

កិច្ចពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក នាជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ខិតខំប្រឹងប្រែងរៀបចំនូវគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ត ដើម្បីធានាឲ្យបាននូវសន្តិសុខសង្គម ដែលជាកត្តាសំខាន់សម្រាប់ទាក់ទាញការវិនិយោគមកពីបរទេសឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសជាមួយសហរដ្ឋអាមេរិក ដើម្បីរួមចំណែករក្សានូវលំនឹងសេដ្ឋកិច្ចបានល្អប្រសើរក្រោយជំងឺរាតត្បាតកូវីដ-១៩។

ឆ្លៀតក្នុងកិច្ចពិភាក្សានោះ  និងបំណងក្នុងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនធំៗចំនួន៦របស់សហរដ្ឋអាមេរិក ដែលមានបំណងពង្រីកនូវវិសាលភាពការវិនិយោគនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿងយន្ត និងសេវាកម្ម ហិរញ្ញវត្ថុ និងក្រុមហ៊ុនដែលផលិតនូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។