សិល្បករ​មួយ​ចំនួន​បាន​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដោយ​បរិច្ចាគ​ប្រាក់​របស់​ខ្លួន ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ។

១-អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​ហេង ឡុ​ង បាន​ឧបត្ថម្ភ​ចំនួន​១០០០​ដុល្លារ ។

២-លោក​ព្រាប សុវត្ថិ ឧបត្ថម្ភ​ចំនួន​៥០០០​ដុល្លារ ។

៣-លោក​ខេមរៈ សិរីមន្ត ចំនួន​១២៥០​ដុល្លារ​។

៤-តារាចម្រៀង​លោក​ឆ​ន សុវណ្ណ​រាជ ឧបត្ថម្ភ​ចំនួន​១០០០​ដុល្លារ ។

៥-អ្នក​នាង​ឌួ​ង ហ្សូ​៊​រី​ដា ចំនួន​២០០០​ដុល្លារ ។

៦-តារាចម្រៀង​ពេជ្រ សោភា ចំនួន​១០០០​ដុល្លារ ។

៧-តារា​កំប្លែង​នាយ​ក្រឹម​ចំនួន​១០០​ដុល្លារ ។

៨-តារាចម្រៀង​នី រតនា ៥០០ ដុល្លារ​។

៩-សួ​ស វី​ហ្សា ៥០០​ដុល្លារ ។

១០-វី​ឌី ណែ​ត ចំនួន​២០០​ដុល្លារ ។

១១-តារា​សម្តែង​ឌី សូ​នី​តា ចំនួន​១០០​ដុល្លារ​។

១២-តារាចម្រៀង​ទៀង មុំ​សុធា​វី និង​ស្វាមី​ឧបត្ថម្ភ​ចំនួន​២០០០​ដុល្លារ ។

ក្រៅពី​នេះ​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​បាន​ចូលរួម​ឧបត្ថម្ភ​ផង​ដែរ ។

អ្នកសិល្បៈ​ជា​ច្រើន​ទៀត​ថ្វី​ដ្បិត​មិន​បាន​ជួយ​ឧបត្ថម្ភ តែ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក របស់​ខ្លួន​បន់ស្រន់​ឲ្យ​ទេវតា​ជួយ​ជនរួមជាតិ​ខ្មែរ​រួច​ផុត​ពី​គ្រោះ​ទឹកជំនន់​នា​ពេល​នេះ ។