ប្រិយមិត្តធ្លាប់តែឃើញកីឡាករបាល់ទាត់​ បង្ហាញសមត្ថភាពលើទីលានវាលស្មៅ។ យ៉ាងណាថ្ងៃនេះ GIO POSTសូមលើកយកកីឡាករ​៦រូបមកពីប្រាំក្លឹបផ្សេងគ្នា ដែលពួកគេ​ធ្លាប់សម្ដែង​រឿងភាគ​ ចាក់បញ្ចាំងតាមរោងកុននានានៅព្រះរាជាណាកម្ពុជា។ កីឡាករទាំង៦រូបនោះមានដូចជា...

១. ខ្សែការពាររបស់ក្លឹបបឹងកេត លី វ៉ាហេដ៖ សម្ដែង​​ក្នុង​រឿង​ខូច​ចិត្ត​អាជីព

២. ខ្សែប្រើស្លាបរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ឈិន ឈឿន៖ សម្ដែង​​ក្នុង​រឿង​​បន្តោង​ឆ្នាំង​ដី

៣. អ្នកចាំទីរបស់ក្លឹបណាហ្គាវើលដ៍ ស៊ូ យ៉ាទី៖ សម្ដែង​​ក្នុង​រឿង​បន្តោង​ឆ្នាំង​ដី

៤. ខ្សែបម្រើរបស់ក្លឹបវិសាខា ច្រឹង ពលរដ្ឋ៖ សម្ដែង​​ក្នុង​រឿង​​បន្តោង​ឆ្នាំង​ដី

៥. ខ្សែប្រយុទ្របស់ក្លឹបធព្រះខ័នរាជស្វាយរៀង ប្រាក់ មុនីឧត្ដម៖ សម្ដែង​​ក្នុង​រឿង​​មេ​កប់​ស៊េរី

៦. ខ្សែបម្រើរបស់ក្លឹបនគរបាលជាតិ ម៉ាត់ យ៉ាមីន ៖ សម្ដែង​​ក្នុង​រឿង​ឪ​២