សិល្បៈខ្មែរចែកចេញជា ៧

-​ សិល្បៈស្ថាបត្យកម្ម    មានដូចជាការសាងសង់ផ្ទះសម្ដែង រមណីដ្ឋាន អាគារ និងប្រសាទ។

– សិល្បៈចម្លាក់   មានដូចជាការសូនរូបស្មិត

– ជាងទង គឺការយកសម្ភារៈផ្សេងៗដូចជា ឈើ លោហធាតុ ដី….. មកកែច្នៃធ្វើជារូបផ្សេងៗដែលគេចង់បានដូចជា រូបមនុស្ស សត្វ និងរូបផ្សេងៗ។

– សិល្បៈគំនូរ   មានដូចជាការគូសវាស ផាត់ពណ៌ទៅលើវត្ថុផ្សេងៗ ដើម្បីឲ្យចេញជារូបភាពតាមចំណង់ចំណូលចិត្ត។

–សិល្បៈតន្រ្តី     មានដូចជាសិល្បៈដែលស្តែងចេញតាមរយៈឧបករណ៍ផ្សេងៗដែលអាចបន្លឺសូរសម្លេងយ៉ាងពិរោះជាប់ចិត្ត ហើយធ្វើឲ្យអ្នកស្តាប់រំភើបរំសាយទុក្ខសោកទៅតាមសម្លេង។

–សិល្បៈរបាំ   មានដូចជាការតែងនិពន្ធឲ្យចេញជាសាច់រឿងដើម្បីបម្រើអ្នកអាន អ្នកស្ដាប់ ហើយអាចធ្វើឲ្យមនុស្សចាប់ចិត្ត ចាប់អារម្មណ៍ រំភើបញាប់ញ័រទៅតាមសាច់រឿងប្រកបដោយសិល្ប៍វិធីត្រឹមត្រូវរបស់អ្នកនិពន្ធ។

– សិល្បៈភាគយន្ត   មានដូចជាភាពយន្ត កុន ល្ខោន ដែលស្តែងចេញតាមរយៈរូបភាពពិត ឬរូបភាពឆ្លុះបញ្ចាំងដែលធ្វើឲ្យមនុស្សសប្បាយចិត្តឬកើតទុក្ខ។