ក្រសួង បានដាក់លេខទូរស័ព្ទ ចំនួន២០ខ្សែ បន្ថែម សម្រាប់ទាក់ទង ក្នុងករណីមានកូវីដ ១៩ ព្រោះដោយសារ តែប្រព័ន្ទទូរស័ព្ទ 115 មានភាពរអាក់រអួល។ នេះបើតាមប្រភពផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

ប្រព័ន្ធទូរស័ព្ទ បណ្តោះអាសន្នទាំង ២០ខ្សែ នេះ គឺសម្រាប់បងប្អូន ទាក់ទង ក្នុងករណី រកឃើញ ជំងឺកូវីដ១៩ ឬមានចម្ងល់ អំពីជំងឺកូវីដ ១៩ ឬ ជាបញ្ហា ដែលកំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំងនោះគឺ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលមានមនុស្ស រាប់ពាន់នាក់ ដែលមានជាប់ពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍មួយនេះ។

ជម្រាបម្តងទៀត បងប្អូនអាចទាក់ទង លេខទូរស័ព្ទ ណាមួយក៏បាន ក្នុងចំណោមលេខទាំង ២០ខ្សែនេះ ដើម្បីទទួលព័ត៌មាន ពីបញ្ហាជំងឺកូវីដ ១៩ ៕