ក្លឹប AC Milan បាន​ប្រកាស​ទិញ​ខ្សែ​ប្រយុទ្ធ​ជនជាតិ​ក្រូអាត​កីឡាករ Mario Mandzukic ដោយ​គ្មាន​តម្លៃ​ខ្លួន នៅ​ក្នុង​ថ្ងៃ​អង្គារ​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​នៅ​ក្នុង​គេហទំព័រ​របស់​ក្លឹប។

Mandzukic និង​ខាង​ AC Milan បាន​ព្រមព្រៀង​ចុះ​កុងត្រា​ ដែល​មាន​សុពលភាព​រហូត​ដល់​ដំណាច់​រដូវ​កាល​២០២០/២១។ ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ឆ្នាំ​រូប​នេះ នឹង​ពាក់​អាវ​លេខ ៩ ពេល​លេង​នៅ​អ៊ីតាលី​។


កីឡាករ​រូប​នេះ​ធ្លាប់​លេង​នៅ Juventus កំឡុង​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ២០១៩ មុន​នឹង​លេង​នៅ​ក្លឹប​កាតារ Al-Duhail បាន​ជាង ២ឆ្នាំ។ យ៉ាងណាមិញ កីឡាករ​រូប​នេះ​ខកខាន​លេង​ជាង​កន្លះ​ឆ្នាំ​ហើយ ដោយសារ​តែ​ Mandzukic បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប​កាតារ​តាំង​ពី​ខែ​កក្កដា​មក​ម្ល៉េះ។


ទាក់ទិន​នឹង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​មួយ​នេះ Zlatan Ibrahimovic បាន​បង្ហាញ​ចំណាប់​អារម្មណ៍​សប្បាយ​ចិត្ត ដោយ​ព្រលយ​មួយ​ឃ្លា​ថា៖ " នៅ​ពេល​ AC Milan មាន​ប្រយុទ្ធ ២នាក់​ចាំ​បន្លាច​គូ​ប្រកួត " ៕