ទាំងអស់គ្នាប្រាកដជាដឹងហើយថា Bill Gates គឺជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft ហើយក៏ជាមនុស្សម្នាក់ដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅលើពិភពលោកផងដែរ។


ជាក់ស្តែង បើយោងតាមការចេញផ្សាយរបស់ CNBC កាលពីថ្មីៗនេះបានអោយដឹងថាបើទោះបីជាBill Gates មានទ្រព្យស្តុកស្តម្ភយ៉ាងណាក៏ដោយ តែលោកបែរជាចាប់ អារម្មណ៍ក្នុងការធ្វើចម្ការទៅវិញ ដោយលោក Bill Gates ចាប់អារម្មណ៍ការធ្វើសម្ការនេះចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មកម្លេះ ដោយលោកបានចំណាយប្រាក់ ទៅក្នុងវិស័យកសិកម្មនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍មួយចំនួនដែរ។ 


ប្រភពដដែលបានអោយដឹងទៀតថា លោក Bill Gates និងភរិយារបស់លោក គឺ Melinda ត្រូវបានក្លាយជាម្ចាស់ចម្ការធំជាងគេបង្អស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយមានទំហំជិត ១,០០០គីឡូម៉ែត្រក្រឡា នៅទូទាំងរដ្ឋជាង១២។

លើសពីនេះទៅទៀត លោក Bill Gate ជាមួយនឹងភិរយាបានវិនិយោគលើដីចម្ការជាង ១០ម៉ឺនហិកតានៅទូទាំង សហរដ្ឋអាមេរិក ជាមួយនេះដែរ ប្រហែលជាឆ្នាំមុន លោក Bill Gates ក៏បានបង្កើត Gates Ag One ដើម្បីជម្រុញកសិកម្មនៅក្នុងសង្គមដែលមិនសូវមានផលប្រយោជន៍ផងដែរ។



គួរបញ្ជាក់ដែរថា Bill Gates ជាសេដ្ឋីដែលមានទ្រព្យសម្បត្តិវាល់លានដុល្លារ ហើយលោកក៏ជាមនុស្សម្នាក់ដែលរកស៊ីវិស័យបច្ចេកវិទ្យាជាង ៤០ ឆ្នាំមកហើយ តែនាពេលនេះលោកក៏ចាប់ផ្តើមមកចាប់អារម្មណ៍ក្នុងការធ្វើចម្ការវិញម្តង អាចនិយាយបានថាគាត់ចង់ប្រើមួយអោយមានក្តីសុខបែបអ្នកស្រុកស្រែចម្ការវិញម្តង៕