មុននេះបន្តិច! រដ្ឋបាលខណ្ឌមានជ័យបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ដែលក្នុងចំណោមអ្នកវិជ្ជមានទាំង ៤នាក់នោះ មានលោកយាយម្នាក់អាយុ៧៩ឆ្នាំ ហើយគាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៤ នាក់បន្ថែម ដែលក្នុងនោះមាន ស្ត្រីវ័យ ៤១ឆ្នាំ ម្នាក់ និងក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ស្នាក់នៅ ផ្ទះលេខ១១ ផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ៩១១ បានចុះយកអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន០២នាក់។ ចំណែកឪពុកនឹងកូនប្រុស គ្រូពេទ្យបានយកសំណាករួចឲ្យបន្តធ្វើចក្តាឡីស័កនៅផ្ទះតែម្តង ដើម្បីរងចាំលទ្ធផល ។

ចំណែកឯ នៅចំណុចអគារ ហុក អាន ផ្លូវ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅបានមកយកអ្នកវិជ្ជមានកូវិ១៩ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី១ និង ១កន្លែងទៀតស្ថិតនៅចំនុចផ្ទះលេខ1NZ ផ្លូវលេខ៣ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ គឺលោកយាយវ័យ ៧៩ឆ្នាំ ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរនោះឯង ៕