យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀងមានករណីវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១០នាក់បម្រើការងារនៅកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ។

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកចំពោះអ្នកមានរោគសញ្ញា ក្រោយការសង្ស័យថាមានជំងឺកូវីដ-១៩ នៅកាស៊ីណូមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត និងនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាព សាធារណៈ លទ្ធផល វិជ្ជមានជំងឺកូវីដ-១៩។

បច្ចុប្បន្នអ្នកមានវិជ្ជមានកូវីដ -១៩ ចំនួន ១០នាក់ដែលបានរកឃើញថាមានវិជ្ជមានកូវីដត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដែលមានអ្នកប៉ះពាល់ចំនួន ២៥២នាក់។ រីឯអ្នកទាំង២៥២នាក់ដែលពាក់ព័ន្ធ បានកំពុងយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត និងបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ។

ចំពោះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវដ -១៩ខាងលើ ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ៕