នៅថ្ងៃទី ៤ មេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណ បញ្ជីរាយនាម ពលរដ្ឋខ្មែរចំនួន ២៥ នាក់ បន្ថែមទៀត ដែលបានឆ្លងវីរុសកូវីដ ១៩ ។ នៅក្នុងបញ្ជីរាយនាមនោះក៏មានអ្នកវិជ្ជមានវីរុសនេះ ចំនួន ២ នាក់ ជាអ្នកប្រកបរបររត់ម៉ូតូឌុប ។ បុរសទាំងពីរនាក់ នោះរួមមាន៖

១.ឈ្មោះ វ៉ាត់ វ៉ាន់ អាយុ ៤១ឆ្នាំ ភេទប្រុស ជាអ្នករត់ម៉ូតូឌុប មានទីលំនៅ នៅបន្ទប់ជួលលេខ ៣ ជិតផ្សាររន្ទះបាញ់ សង្កាត់ផ្សារកណ្ដាលទី ២ ខណ្ឌដូនពេញ ។

២.ឈ្មោះ សាយ ផាន អាយុ ៤៦ឆ្នាំ ភេទប្រុស ជាអ្នករត់ម៉ូតូឌុប មានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ ៩៤ ផ្លួវលេខ ៩៩ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ៕