យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបានរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១រូប ដែលជាករណីឆ្លងក្នុងសហគមន៍។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

ក្នុងនោះមាន អាជីវករផ្សារអូឫស្សី ៤តូបវិជ្ជមានកូវីដ ៖

១. ឈ្មោះ ឡោ សំអូន ភេទប្រុស អាយុ ៣៣ឆ្នាំ គ្រួសារអាជីវករ ផ្សារអូឫស្សី តូបលេខ ១៤៩-១៥០ ទីលំនៅបច្ចុប្បន្ន ផ្លូវបេតុង ទន្លេមេគង្គ ក្រុមទី១៨ ភូមិ២១ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ

២. ឈ្មោ៖ កាំង មុំ ភេទស្រី អាយុ ៤៧ឆ្នាំ ជាអាជីវករលក់គ្រឿងជ័រ នៅផ្សារអូរឫស្សី (រូបលេខ៤១ ជាន់ផ្ទាល់ដី) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៨៧ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក

៣. ឈ្មោះ ឡេង សៀកម៉ិញ ភេទប្រុស អាយុ ៣២ឆ្នាំ ជាអាជីវករផ្សារអូរឬស្សីលក់គ្រឿងភ្លើង ខ.១៩ តូបលេខ ១៨ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៨៣ ផ្លូវលេខ៦ បុរីប៉េងហួតស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

៤.ឈ្មោះ៖ ចេង គុណ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាអាជីវករលក់ថង់ប្លាស្ទិច ចានស្មារនៅផ្ទះ៖ និងបោះដុំនៅផ្សារ អូរឬស្សី ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៨C ផ្លូវលេខ ៤២BT សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។