រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចគតិយុត្តិមួយ ដែលហាមឃាត់ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត (រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាត់ ទុកជាតំបន់តែមួយ) ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ដល់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ពោលគឺ ចាប់ពីម៉ោង ១២យប់ ថ្ងៃនេះតទៅ ចំនួន ១៤ថ្ងៃ។

ក្នុងលិខិតចុះហត្ថលេខា និងត្រាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ការហាមឃាត់ចរាចរណ៍នេះធ្វើឡើងក្នុងការទប់ស្កាត់ ការរាល ដាលនៃជំងឺ កូវីដ-១៩។ ករណីលើកលែងមួយចំនួនធ្វើឡើង សម្រាប់ការចល័តរបស់អាជ្ញាធរ និងករណីបន្ទាន់របស់ប្រជាជនទូទៅ។

ឆ្លៀតពេលជាមួយគ្នានោះដែរ រមណីយដ្ឋាននានាក៏នឹងត្រូវបិទរយៈពេល ២សប្ដាហ៍ដូចគ្នាផងដែរ៕