តាមប្រភពព័ត៌មានដែលទទួលបានពីក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យបង្អែកបារាយណ៍ ខេត្តកំពង់ធំ បានឲ្យដឹងថាម្តាយ និងកូនដែលមានអាយុទើបតែ៩ខែត្រូវបានអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យក្រោយពីទទួលបានការជាសះស្បើយពីជំងឺកូវីដ១៩។

តាមប្រភពព័ត៌មានដដែលបានបញ្ចាក់ថា ស្ត្រីជាម្តាយ និងកូនដែលមានអាយុ ៩ខែត្រូវបានអនុញ្ញាត្តឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយលទ្ធផលតេស្តចំនួន ២ដង (អវិជ្ជមាន)។ យ៉ាងណាមិញ ពួកគាត់ទាំងពីរត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅផ្ទះដោយខ្លួនឯងបន្ទាប់ពីចេញពីមន្ទីរពេទ្យ ៕