យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ១​ខែ​ឲ្យ​បាន​ ១​លាន​នាក់​របស់​កម្ពុជា​ កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​សស្រាក់សស្រាំ​ ស្របពេល​ ព្រឹត្តិការណ៍​កូវីដ​ សហគមន៍​​ ​កំពុង​បន្ត​រាលដាល​​។

​ប្រជាពលរដ្ឋ​ ពិសេស​អ្នក​នៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ កង​កម្លាំង​ប៉ូលិស​ទាហាន​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ជា​បន្ត​បន្ទាប់​ នៅ​ទីតាំង​ផ្សេង​គ្នា​ជា​ច្រើន​កន្លែង​។​ ក្នុង​នោះ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ក៏​បាន​រៀបចំ​ចាក់​ជូន​ដល់​ថ្នាក់​ដឹកនាំ​ មន្ត្រី​ និង​បុគ្គលិក​របស់​ខ្លួន​ផង​ដែរ។​

ក្រោម​ការ​គិតគូរ​ពី​ឯក​ឧត្តម​ ជា សុផារ៉ា ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី គឺ​លោក​បាន​អនុញ្ញាត​​​បញ្ចូល​បុគ្គលិក​ថែទាំ​សួន និង​អនាម័យ​ឱ្យ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ ដែល​គំរូ​ដឹកនាំ​ដ៏​ល្អ​នេះ​បាន​ទទួល​ការ​សរសើរ​ដោយ​ផ្ទាល់​មាត់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕