តាមប្រភពព័ត៌មានដែលទទួលបានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថាអ្នកលក់នៅផ្សារអូរឫស្សី ៦០នាក់ហើយបានឆ្លងកូវីដ១៩។

ប្រភពព័ត៌មានដដែលបានសរុបចំនួនអាជីវករដែលលក់ដូរក្នុងផ្សារអូរឬស្សីចំនួន ៦០នាក់ បន្ទាប់ពីរកឃើញ ២៤ នាក់បន្ថែមទៀតនៅថ្ងៃទី ០៧ មេសា ឆ្នាំ២០២១។ យ៉ាងណាមិញ ចំពោះប្រជាពលរដ្ឋ អ្នកលក់ដូរនៅផ្សារអូរឫស្សីដែលចេញចូលជាប្រចាំ ឬញឹកញាប់ សូមប្រញាប់ទៅធ្វើតេស្តដើម្បីពិនិត្យសំណាក។

គួរបញ្ចាក់ដែរថា សម្រាប់បងប្អូនដែលមានអាការៈសង្ស័យ អាចទៅធ្វើតេស្តនៅតាមទីតាំងដូចជា វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ីនជូរី បណ្តោះអាសន្ន) និងតាមមន្ទីពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួន និង តាមដានសុខភាពរយៈពេល ១៤ថ្ងៃ ចាប់បីថ្ងៃដែលបានប៉ះពាល់ ឬបានទៅកន្លែងនោះ ៕