តាមលិខិតរដ្ឋបាលខេត្តកំពត បានឲ្យដឹងថាមានករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ នៅក្នុងខេត្តកំពត គឺបានរកឃើញករណីវិជ្ជមានជំងឺកូដ-១៩ លើស្ត្រីជនជាតិខ្មែរ វ័យ១៩ឆ្នាំម្នាក់ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

ស្ត្រីវ័យក្មេងម្នាក់បានត្រឡប់មកស្រុកកំណើតនៅខេត្តកំពតកាលពីថ្ងៃទី ០៥ មេសា ឆ្នាំ២០២១ ដោយគាត់ជាអ្នកដំណើរដែលមកពីភ្នំពេញ ដូច្នេះអាជ្ញាធរសហការជាមួយគ្រូពេទ្យបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកំរិត២ព្រះរាជសម្ភារ និងត្រូវបានយកសំណាកនៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ លុះដល់ព្រឹកថ្ងៃទី ០៧ មេសា លទ្ធផលបានចេញបញ្ជាក់ថា គាត់មានវិជ្ជមានកូវីដ១៩ ទើបមានការបញ្ជូនបន្តដើម្បីឲ្យគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។

បញ្ជាក់បន្ថែម ស្ត្រីខាងលើនេះ ធ្លាប់បានទៅលក់សៀវភៅនៅផ្សារអូឬស្សី (តូបឈ្មោះសៀវភៅស្រីម៉ៅ) ពីថ្ងៃទី ០១ ដល់ថ្ងៃទី៤ ខែមេសា មុនថ្ងៃចេញទៅស្រុកកំណើត។

គួរឲ្យដឹងដែរថា ស្ត្រីវ័យក្មេងខាងលើ មានទីលំនៅបច្ចុប្បន្ន ភូមិដើមស្នាយ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ៕