នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ យីហោ មួយ ឈ្មោះ ''បា៉តេភ្នំពេញ 310’’ បានប្រកាសជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងកំឡុងពេលកូវីដនេះ អាចមកយក អង្ករ សំនៀកបំពាក់ និង នំប័ុងប៉ាតេ មួយចំនូនទៀតផង។ ចំពោះទីតាំងវិញ គឺបងប្អូនអាចទៅយកនៅ ផ្លូវ ៣១០ មុខផ្ទះសំណាក់ ៣១០។

ត្បិតមិនអាចជួយជីវភាពបងប្អូនទាំងស្រុង ប៉ុន្តែសណ្តានចិត្តរបស់ យីហោប៉ាតេខាងលើពិតជាគួរឱ្យគោរពក្នុងនាមជាខ្មែរជួយខ្មែរក្នុងពេលដ៏លំបាកនេះ ដោយមានការសរសើរពីប្រជាជនគ្រប់ៗគ្នា៕