សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែមេសានេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដបន្ថែម ចំនួន ១៨១ ករណីទៀត ដែលក្នុងនោះ ១៧៨ នាក់ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង អ្នកដំណើរចូលមកកម្ពុជា ចំនួន ២ករណី រួមទាំងពលករមកពីថៃម្នាក់ទៀត ។ ក្រៅពីអ្នកឆ្លងទាំង ១៨១ នាក់ ក៏មានករណីជាសះស្បើយ ចំនួន ៤០ នាក់ផងដែរ។

បើតាមតួលេខដែលទទួលបានចំនួនអ្នកឆ្លងនៅភ្នំពេញព្រឹកនេះមានចំនួន ១៤០ នាក់ ដែលក្នុងនោះអ្នកជំងឺ ១៣៨ នាក់នៅពុំទាន់មានកន្លែងសម្រាកព្យាបាលនៅឡើយទេ។

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជា បានកើនដល់ ៤៦៩៦ នាក់ហើយ ដែលក្នុងនោះ ៤១៦០ ករណី ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំណែកអ្នកជាសះស្បើយសរុប មានចំនួន ២២៥២ នាក់៕