នៅថ្ងៃអង្គារ ទី ១៣ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពី ករណីផ្ទុះការឆ្លងជំងឺ កូវីដ១៩ នៅ ផ្សារអូរឫស្សី ដោយគិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ មានមនុស្សសរុបចំនួន ៣៦៩ នាក់ ត្រូវបានរកឃើញថា មានវិជ្ជមាន មេរោគកូវីដ-១៩ ក្នុងចង្កោម ផ្សារអូរឫស្សី។


ទន្ទឺមនឹងនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា ៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ។