យោងតាមលិខិតរដ្ឋបាល របស់ខេត្តព្រះសីហនុ នាថ្ងៃទី ២២ មេសា ឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ និងដាក់ភូមិចំនួន ៥ ជាតមបន់ក្រហមភ្លាមៗ ក្រោយរកឃើញមានការផ្ទុះឆ្លង រាលដាលជំងឺកូវីដ ១៩។

ភូមិចំនួន ៥ ដែលរួមមាន ភូមិ១, ភូមិ២, ភូមិ៣, ភូមិ៤, ភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីនុ ត្រូវបានសម្រេចឲ្យបិទខ្ទប់ភ្លាមៗ ព្រោះតំបន់ទាំង ៥ ខាងលើមានការផ្ទុះឆ្លងរាលដាលខ្លាំង។ យ៉ាងណា ចំពោះការបិទខ្ទប់ភ្លាមៗនេះ គឺពុំមានការកំណត់នៃការបើកឡើងវិញនោះទេ គឺអាស្រ័យទៅលើការថមថយចុះការឆ្លងជំងឺកូវីដ។

គួរបញ្ជាក់ដែរថា ចំពោះភូមិសាស្ត្រដែលមានការបិទនេះគឺមិនតម្រូវឲ្យមានការចេញចូលនោះទេ លុះត្រាតែមានករណីលើកលែង និងលិខិតអនុញ្ញាតិផ្សេងៗ ដែលចេញដោយអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធ ៕