ក្នុង​សេចក្ដីជូនដំណឹង​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០២១​នេះ រាជធានីភ្នំពេញ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ចំនួន​សរុប ៣៣០នាក់ ហើយ​ក្នុង​នោះ​ដែរ​មាន​កម្មករ​សំណង់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​សរុប​ ៦១នាក់ បើ​រាប់​ទាំង​កុមារា​ពាក់​ព័ន្ធ​ ២នាក់​ទៀត​គឺ ៦៣នាក់។

អ្នក​ទាំង ៦៤នោះ​ភាគ​ច្រើន​អាច​នឹង​ស្នាក់​នៅ​នៅ​ក្នុង​កោះពេជ្រ​តែ​ម្ដង ខណៈ​ខាង​រដ្ឋបាល​រាជធានី​ចុះ​អាសយដ្ឋាន​របស់​ពួក​គាត់​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន។

នេះ​ជា​លើក​ដំបូង​ហើយ ដែល​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ជា​កញ្ចុំ​នៅ​តំបន់​កោះ​ពេជ្រ ខណៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​អ្នក​ឆ្លង​ភាគ​ច្រើន​មក​ពី​តំបន់​រោងចក្រ និង​អ្នក​ពាក់ព័ន្ធ​ផ្សារ​នានា​ក្នុង​រាជធានី។

បើ​តាម​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​នៅ​ក្នុង​ភ្នំពេញ​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា​ អ្នក​តាម​តំបន់​រោងចក្រ​ជាពិសេស​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ នៅ​តែ​ឆ្លង​ច្រើន​ៗ​ដដែល ខណៈ​អ្នក​ផ្សារ​ក៏​នៅ​តែ​មិន​ទាន់​ថមថយ​ដូច​គ្នា៕