លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ពុំទាន់បានកំណត់ផែនទី ស្តីពីការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» នៅឡើយទេ។ 


លោកក៏បានប្រកាសច្រានចោល ផែនទីក្លែងក្លាយពីការបែងចែកតំបន់ទាំងបី នេះផងដែរ។ ប្រភព៖ AKP