នៅពេលនេះអាជ្ញាធរបានរៀបចំផ្សារបែបថ្មី នៅតំបន់ក្រហម ដោយឱ្យអ្នកលក់នៅឃ្លាតៗពីគ្នា មានសណ្ដាប់ធ្នាប់ មិនបង្កឱ្យមានមនុស្សប្រមូលផ្ដុំ រក្សាគម្លាតពីគ្នា បានយ៉ាងល្អ ។

នៅព្រឹកថ្ងៃទី ២៨ មេសា ២០២១ នេះ ផ្សារបែបថ្មី ដែលត្រូវបានអាជ្ញាធររៀបចំឡើងនៅតំបន់ក្រហម បានរំលេចរូបរាងឡើង ដោយមានគូសសញ្ញាខណ្ឌចែកកន្លែងលក់ដូរនៅដាច់ៗពីគ្នា ពីអ្នកលក់ម្នាក់ ទៅអ្នកលក់ម្នាក់ទៀត ។ ការរៀបចំនេះដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនដើម្បីទិញម្ហូបអាហារ ដែលចាំបាច់បំផុតមិនអាចខ្វះខាត ក្នុងពេលដែលទីលំនៅរបស់ខ្លួនមិនអាចធ្វើដំណើរចេញក្រៅបាននោះ ។ ការរៀបចំឱ្យអ្នកលក់ដូរ បានប្រកបរបររកស៊ីរកប្រាក់ចំណូល និងបានបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់នេះ បានធ្វើឱ្យមានការគាំទ្រពីសំណាក់ប្រជាជនផងដែរ ៕