ប្រមាណជា ២១ទីតាំងក្នុងតំបន់រាជធានីភ្នំពេញ និងខេត្តកណ្តាលត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឡែកក្នុងនោះដែរ យើងបានរកឃើញខណ្ឌចំនួន ៥ ដែលឈរនៅលំដាប់ខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

នាថ្ងៃទី ២៨ មេសា ឆ្នាំ២០២១ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញទីតាំងសរុបនៅក្នុងក្រុងភ្នំពេញ ចំនួន ២១ ទីតាំង ដែលក្នុងនោះមាន ៥ ខណ្ឌដែលកំពុងប្រឈមខ្លាំងនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ខណ្ឌទាំង ៥នោះរួមមាន ៖

១. ខណ្ឌពោធិ៍សែនជ័យ មានប្រជាពលរដ្ឋ ១៥០ នាក់បានឆ្លងជំងឺកូវីដ១៩

២. ខណ្ឌមានជ័យ ស្ថិតនៅក្នុងលំដាប់ទី២ មានប្រជាពលរដ្ឋ ១៣៥ នាក់បានឆ្លងកូវីដ១៩

៣. ខណ្ឌឬស្សីកែវ ស្ថិតនៅលំដាប់ទី៣ មានប្រជាពលរដ្ឋ ៥៤ នាក់បានឆ្លងកូវីដ១៩

៤. ខណ្ឌច្បារអំពៅ ស្ថិតនៅលំដាប់ទី៤ មានប្រជាពលរដ្ឋ ៥៣ នាក់បានឆ្លងកូវីដ១៩

៥. ខណ្ឌទួលគោក ស្ថិតនៅលំដាប់ទី៥ មានប្រជាពលរដ្ឋ ៤៧ នាក់បានឆ្លងកូវីដ១៩

គួរបញ្ចាក់ដែរថា ត្រឹមរយៈពេល១ថ្ងៃ ក្នុងក្រុងភ្នំពេញ និងខេត្តកណ្តាលបានរកឃើញអ្នកឆ្លងកូវីដសរុបចំនួន ៥២៥ នាក់ ក្នុង ១៦ តំបន់ ខណៈអ្នកឆ្លងសរុបទូទាំងប្រទេសមានចំនួន ៦៩៨ នាក់ ៕